Friday, May 6, 2011

កន្លែង​ដែល​ត្រ​ជាក់​បំ​ផុត​លើ​ផែន​ដី

By FRASER CAIN on May 24, 2008
សីតុណ្ហភាពដែលត្រូវគេអះអាងថាត្រជាក់បំផុតនៅលើផែនដីត្រូវបានគេកត់ត្រានៅ Vostok នៅ Antarctica ដែលត្រជាក់រហូតដល់ -89.2 អង្សា។ មាននូវសេចក្តី​រាយ​ការណ៏​មិន​ជាក់​លាក់​មួយ​ថា​សីតុណ្ហភាព​ឈាន​រហូត​ដល់​ -91​អង្សា​ មិន​ថា​របាយ​ការណ៏​មួយ​ណា​នោះ​ទេ​ វា​នៅ​តែ​ជា​សី​តុណ្ហ​ភាព​ដែល​ត្រ​ជាក់​បំ​ផុត​។​

ល្បឿន​ខ្យល់​នៅ​​ឯ​ប៉ូល​ខាង​ត្បូងមិន​បាន​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នក​វិទ្យា​សាស្រ្ត​ដែល​ធ្វើ​ការ​នៅ​ទី​នោះ​ទេ។​ ខ្យល់​អាច​ឈាន​ដល់​ល្បឿន​ 90,6គម​ ក្នុង​មួយ​វិនាទី។​ សី​តុណ្ហភាព​ទាំង​នេះ​ត្រូវ​បាន​កត់​ត្រា​ទុក​​ក្នុង​អំ​ឡុង​ពេល​រដូវ​រងា​​នៅ​ Antarctica ក្នុង​ខែ​​មិថុនា​នឹង​កក្កដា​ គឺ​ជា​ពេលមួយ​​ដែល​​ព្រះ​អា​ទិត្យ​មិន​ដែល​រះ​សោះ​នៅ​ទី​នោះ​។​ សូម្បី​តែ​នៅ​ក្នុង​អាកាសធាតុ​ដែល​ល្អ​បំផុត​ក៏ Vostok មាន​សីតុណ្ហ​ភាព​ -25 អង្សា​ដែរ​។​​ នៅ​ពេល​ដែល​យើង​​មើល​ទៅ​សី​តុណ្ហ​ភាព​ដែល​ត្រ​ជាក់​នោះ​ ជញ្ជីង​​ Kelvin ជួយបង្កើត​ជា​រូប​ភាពអោយ​យើង​មើល​ទៅ​ដូច​ជា​មិន​សូវ​អាប់​អួរ​ ពោល​គឺ​មិន​មាន​ចេញ​នូវ​សញ្ញា​គំរាម​កំហែង​ខ្លាំង​ដែល​ធ្វើ​អោយ​យើង​បាត់​បង់​ក្តី​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​នូវ​ភាព​កកក្តៅ​​នោះ​ឡើយ​។​ ជួន​កាល​ សីតុណ្ហភាព​ដែល​ត្រជាក់​បំ​ផុត​នៅ​ឯ​ Vostok​ គឺ​ -19 អង្សា។​

​Vostok មាន​កំ​ពស់​ជាង​ 3500ម​ ធៀប​នឹង​នីវូ​សមុទ្រ​ ហើយ​​សន្ទភាព​របស់​អុកស៊ី​សែន​កាន់​តែ​តិច​ទៅ​ពេល​ឆ្ពោះ​ទៅ​តំបន់​ប៉ូល​ អ្នក​វិទ្យាសាស្រ្ត​កំពុង​តែ​ធ្វើ​ការ​​ក្នុង​កំ​ពស់​ 5000ម​ ធៀប​នឹង​កំពស់​ទឹក​សមុទ្រ​។​

Vostok ស្ថិត​នៅ​ចំងាយ​ 1300គម​ ពី​ប៉ូល​ខាង​ត្បូង​ ប៉ុន្តែ​នៅ​កៀក​មែន​ទែន​ទៅ​នឹង​ តំបន់​ម៉ាញេទិក​ប៉ូល​ខាង​ត្បូង​ (Magnetic South Pole)។​​ អ្នក​វិទ្យាសាស្រ្ត​​សិក្សាពី​ ​រង្វាស់​វិទ្យុសកម្ម​របស់​ប្រព័ន្ធ​ព្រះ​អាទិត្យ​ គុណភាព​របស់​ផែន​ដី​ (ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ កំលាំង​ទំនាញ​ នឹង​ កំលាំង​ម៉ាញេទិក ដោ​យរួម​បញ្ចូល​ទាំង​​ការ​សិក្សា​ពី​ការ​រញ្ជួយ​ដី​) នឹ​ង​ប្រព័ន្ធ​អាកាស​ធាតុ។

ប្រភព​៖​​ http://www.universetoday.com/14510/the-coldest-place-on-earth/

1 comment:

  1. The Ford workstation brings your office to your vehicle, making it easier to conduct business in Houston than ever before. Ask your Houston Ford dealer about the options available. rn rnWith an in-dash computer in your Ford pickup or van, you drive around Texas without having to back track to your office in Houston to fill out a form or submit a work order. Simply logon to your computer from your Ford and check e-mails, fill out spreadsheets and log information. Your Ford dealer Houston can discuss further with you the benefits of the Ford workstation.

    [url=http://motoreviewnow.info/sandberg-volvo/]Sandberg Volvo[/url]

    ReplyDelete