Monday, August 24, 2020

លុយ

អានលេងៗដើម្បីត្រិះរិះពិចារណា ទៅបងប្អូន 

» លុយមិនអាចទិញសមុទ្របានទេ តែអាចធ្វើអោយទឹកសមុទ្រក្តៅបាន
» លុយមិនអាចទិញជីវិតបានទេ តែអាចបន្តរជីវិតអោយរស់បានយូរ
» លុយមិនអាចទិញពេលវេលាអោយដើរថយក្រោយបានទេ តែអាចទិញពេលវេលាល្អៗនាពេលខាងមុខបាន
» លុយមិនអាចទិញមិត្តភាពបានទេ តែមិនខ្វះទេអ្នករាប់អាន
» លុយមិនអាចទិញក្តីស្រឡាញ់បានទេ តែមិនខ្វះអ្នកស្រឡាញ់ឡើយ
» លុយមិនអាចទិញសុភមង្គលបានទេ តែវាជាចំណែកធំមួយនៃសុភមង្គល
» លុយមិនអាចទិញភាពក្លាហានបានទេ តែគ្មានលុយយើងនឹងខ្លាចគ្រប់ឧបសគ្គ
» លុយមិនមែនជារបស់សំខាន់បំផុតក្នុងជីវិតទេ តែរបស់សំខាន់ជាច្រើនត្រូវការលុយទិញ។

* អត្ថបទនេះពុំមានចេតនាលើកទឹកចិត្តអោយអ្នកទាំងអស់គ្នាលោភលន់នោះទេ ប៉ុន្តែមិនឲ្យមហិច្ឆតារលត់
* សូមកុំឲ្យទ្រឹស្តី “លុយមិនសំខាន់” អូសទាញអ្នកក្លាយជាមនុស្សខ្ជិលច្រអូស ហើយបណ្តោយតាមវាសនា
* អ្វីៗគ្រប់យ៉ាងអាចទៅរួចទាំងអស់ ឲ្យតែមានការចាប់ផ្តើម និង តស៊ូ។

———ដេត វណ្ណៈ———

No comments:

Post a Comment